រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង លោក សៀង កក្កដា អភិបាលរងក្រុង និងលោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញ អមដំណើរ  ឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងពិធីប្រគល់ផ្ទះ ចំនួន៤ខ្នង និងអូប័រចំនួន៣ឈុត ជូនដល់ប្រជាពលរដ្ឋ (៧គ្រួសារ)  ដែលមានជីវភាពខ្វះខាត នៅភូមិ៤ សង្កាត់ដង់

ថ្ងៃចន្ទ ៩ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០២,៣០នាទីរសៀល លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង លោក សៀង កក្កដា អភិបាលរងក្រុង និងលោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញ អមដំណើរ  ឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងពិធីប្រគល់ផ្ទះ ចំនួន៤ខ្នង និងអូប័រចំនួន៣ឈុត ជូនដល់ប្រជាពលរដ្ឋ (៧គ្រួសារ)  ដែលមានជីវភាពខ្វះខាត នៅភូមិ៤ សង្កាត់ដង់ ដោយចំណាយថវិកាសរុបទាំងអស់ ចំនួន ១២,៥៨៧ដុល្លារ ( ដប់ពីរពាន់ប្រាំរយប៉ែតសិបប្រាំពីរដុល្លារ ) បានមកពីការជួយឧបត្ថម្ភរបស់លោក បណ្ឌិត រ៉ស ម៉ានសះរី  ប្រធានអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ។
 *គ្រួសារដែលទទួលបានផ្ទះមាន ៖
១/លោក ស៊ុប រី និងភរិយា សាន់ ខឌី (ម្ចាស់ផ្ទះដែលឆេះ) ។
២/លោក ម៉ាត់ រ៉នី និងភរិយា សើ ហៃឡះ (ផ្ទះទ្រុឌទ្រោម) ។
៣/ លោក ឌុល ឡោះ និងភរិយា សើ ហ្វាស់ (ផ្ទះទ្រុឌទ្រោម) ។
៤/លោក ស្មាអេល ហាំបើលី  និងភរិយា យេនម៉ារីយ៉ាំ (ផ្ទះទ្រុឌទ្រោម) ។

*គ្រួសារដែលទទួលបានអូប័រមាន៖
១/ លោក ស៊ឹម  ទេស
២/ លោក សុះ   អះម៉ាត់
៣/ លោក ឌុល  ហ្គនី

*ក្នុងពិធីនោះក៍មានការអញ្ជើញចូលរួមអំពីសំណាក់៖
-លោក សុះ មូសើ គណៈអ៊ីម៉ាំខេត្ត
-លោក សុះ ម៉ាត់លី ប្រធានសមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជា និងក្រុមការងារ
-លោកមេភូមិ អនុភូមិ និងសមាជិកភូមិ៤ ប្រជាការពារ ភូមិ៤ និងបងប្អូនប្រជាពលរដ្ឋ សរុបទាំងអស់មានចំនួន ៣៥នាក់ ស្រី ០៩នាក់ ។

☆បន្ទាប់ពីបានប្រគល់ផ្ទះ និងអូប័រ រួចមក ឯកឧត្តម អធិបតី បានអញ្ជើញទៅប្រគល់ ខោ អាវ កីឡា ចំនួន២៦កំផ្លេរ(ស្មើនិងទឹកប្រាក់ចំនួន៧៨០,០០០រៀល) ជូនដល់ ក្រុមបាល់ទាត់វ័យចំណាស់ ឈ្មោះក្រុមបាល់ទាត់ ( ដងទង់សន្តិភាព) ចំនួន២៦នាក់ ខោអាវទាំងនេះបានមកពីការជួយឧបត្ថម្ភ របស់ លោក ឡុង ស៊ីប៉ូ អនុប្រធានពន្ធដារខេត្តកោះកុង និងតាមរយៈលោក សយ សឿន ចៅសង្កាត់រងទី១ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង