រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ជួបពិគ្រោះពិភាក្សាជាមួយតំណាងអង្គការម្លប់បៃតងស្តីពី ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិភាក្សាពិគ្រោះយោបល់រៀបចំសមាសភាពជនបង្គោលសហគមន៍ជាប្រជាអនុរក្សតំបន់ដីមមោក

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន ជួបពិគ្រោះពិភាក្សាជាមួយតំណាងអង្គការម្លប់បៃតង ស្តីពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិភាក្សាពិគ្រោះយោបល់រៀបចំសមាសភាពជនបង្គោលសហគមន៍ជាប្រជាអនុរក្សតំបន់ដីមមោក ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថានខេត្តកោះកុង ។

អត្ថបទទាក់ទង