រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ ខណៈចំណុចមួយចំនួនរងការខូចខាតខ្លាំង។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ ខណៈចំណុចមួយចំនួនរងការខូចខាតខ្លាំង។

ដោយគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សព្វថ្ងៃមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរនោះទេ ដោយក្រុមហ៊ុនម៉ៅការសាងសង់ជាអ្នកអនុវត្ត។ ផ្លូវជាតិលេខ៤៨ ត្រូវបានចាត់ទុកថា ផ្លូវហួសសុពលភាពប្រើប្រាស់ ដូច្នេះងាយប្រឈមនឹងភាពខូចខាត ពិសេសអំឡុងពេលភ្លៀងធ្លាក់ជោគជាំ។

ក្រុមហ៊ុនអនុវត្តគម្រោងកំពុងថែទាំ និងជួសជុល ជាលក្ខណៈបណ្តោះអាសន្នសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ជាពិសេសអ្នកទេសចរណ៍ដែលមកលេងកម្សាន្តនៅខេត្តកោះកុង នារដូវបុណ្យភ្ជុំបិណ្ឌ។

កាលពីពេលថ្មីៗនេះ លោកជំទាវ មិថុនា ភូថង អះអាងថា រដ្ឋបាលខេត្តកោះកុង មិនព្រងើយកន្តើយ នឹងការលំបាកធ្វើចរាចរណ៍តាមកំណាត់ផ្លូវជាតិលេខ៤៨ របស់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍នោះទេ អំឡុងខែវស្សា។

លោកជំទាវ តែង ក្ដោបក្ដាប់ ព័ត៌មានពីស្ថានភាពការផ្លូវជាតិលេខ៤៨ ដែលកំពុងអនុវត្ត គម្រោងស្ថាបនា ជាប្រចាំជាមួយនឹងតំណាងក្រុមហ៊ុនសាងសង់ ដើម្បីសម្របសម្រួលដោះស្រាយ ជួសជុល ថែទាំបន្ទាន់ លើចំណុចដែលរងការខាតខូចខ្លាំង ដោយសារតែរដូវវស្សាមាន ភ្លៀងធ្លាក់ខ្លាំង ដែលជាហេតុធ្វើឱ្យលំបាកក្នុងការជួសជុល។

លោកជំទាវ អភិបាលខេត្តកោះកុង បានបន្ដទៀតថា ទោះបីបែបនេះក្តីក្រុមហ៊ុនសាងសង់ ក៏ប្រឹងប្រែងយកចិត្តទុកដាក់ ជួសជុលខ្លាំងណាស់ ហើយនៅដើមរដូវប្រាំង ក្រុមហ៊ុនសាងសង់ នឹងពន្លឿនការស្ថាបនា និងជួសជុលឱ្យបានឆាប់រហ័ស។ ជាសុវត្ថិភាពរាល់ការធ្វើចរាចរណ៍ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបើកបរលើផ្លូវដែលមានស្ថានភាពរអិលផងដែរ៕

ប្រភព : BTV

អត្ថបទទាក់ទង