រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង ៩:០០ព្រឹក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌទី១៤ ក្នុងព្រះវស្សា ព.ស.២៥៦៦ គ.ស.២០២២ នាវត្តគិរីបូទុម(វត្តចម្លងគោ) ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃអង្គសាវ័ក ដែលគង់ចាំព្រះវស្សា និងថែរក្សាប្រពៃណីជាតិ ក្នុងព្រះពុទ្ធសាសនា

វេលាម៉ោង ៩:០០ព្រឹក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌទី១៤ ក្នុងព្រះវស្សា ព.ស.២៥៦៦ គ.ស.២០២២ នាវត្តគិរីបូទុម(វត្តចម្លងគោ)  ភូមិចម្លងគោឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃអង្គសាវ័ក ដែលគង់ចាំព្រះវស្សា និងថែរក្សាប្រពៃណីជាតិក្នុងព្រះពុទ្ធសាសនា។

ក្នុងកិច្ចប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១៤នេះផងដែរ  លោកអភិបាលស្រុក បាននាំយកទេយ្យវត្ថុ មាន គ្រឿងឧបភោគ បរិភោគ បច្ច័យថ្វាយប្រគេនព្រះសង្ឃ ដើម្បីជាប្រយោជន៍ឧទ្ទិសមហាកុសលផលបុណ្យ ជូនជីដូន ជីតា មាតា បិតា ញាតិការគ្រប់ៗសន្តាន និងជូនដល់វិញ្ញាណក្ខន្ធ នៃបុព្វការីជន អ្នកស្នេហាជាតិមាតុភូមិ ព្រមទាំងវិញាណក្ខន្ធ នៃប្រជាជនកម្ពុជា ដែលបានអនិច្ចកម្មនារបប់៣ឆ្នាំ៨ខែ និង២០ថ្ងៃ។

ក្នុងឱកាសនោះ លោក អភិបាលបានជូនបច្ច័យ ដល់លោកតា លោកយាយ និងឆ្លៀតពេលសំណេះសំណាល សួរសុខទុកបងប្អូនប្រជាពល រួចធ្វើការណែនាំខ្លួន ដល់លោកតា លោកយាយព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត គោរពជូនពរទទួលបានព្រះពុទ្ធពរ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពល ជានិច្ចនិរន្តរ៍តរៀងទៅ៕

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

September 23, 2022

បិណ្ឌ ១៣ (Ben 13)

អត្ថបទទាក់ទង