រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ ចុះបើកវេទិកាសាធារណៈស្តីពី គោលនយោបាយ ភូមិ~ឃុំ មានសុវត្ថិភាពទាំង៧ចំនុច ជូនប្រជាពលរដ្ឋ ស្ថិតនៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំមេភូមិកោះស្រឡៅ ប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះបើកវេទិកាសាធារណៈស្តីពី គោលនយោបាយ ភូមិ~ឃុំ មានសុវត្ថិភាពទាំង៧ចំនុច ជូនប្រជាពលរដ្ឋ នៅវត្តគិរីវង្គត់ (ហៅវត្តកោះស្រឡៅ) ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២៦នាក់ ស្រី ១៩នាក់ ។ និងក្រោយពីវេទិកាត្រូវបានបញ្ចប់ លោកស្រីក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្ថិតនៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង