នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាប្រវត្តិសាស្ត្រយោធា យោធភូមិភាគទី៣ ស្ដីពីការរៀបចំពិនិត្យខ្លឹមសារអនុវត្តនយោបាយឈ្នះ ឈ្នះ ក្នុងទិសយោធភូមិភាគទី៣ "ចូលរួម ចែករំលែក ដើម្បីសន្តិភាព និងសុខដុមភាព"
គោលបំណង នៃការរៀបចំសិក្ខាសាលាប្រវត្តិសាស្ត្រយោធា
១/បូកសរុបវាយតម្លៃអំពីការសិក្សាស្រាវជ្រាវ និងការរៀបចំចងក្រងឯកសារជាប្រវត្តិសាស្ត្រ ការកសាងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ប្រកបដោយតម្លៃជាមហាសាល ដែលមានកងយោធពលខេមរភូមិន្ទ ជាប្រតិបត្តិករស្នូលនៃនយោបាយឈ្នះ ឈ្នះ តាមរយៈកិច្ចខិតខំប្រឹង ប្រែងអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិ និងគំរូវីរភាពខ្លាំងក្លាក្នុងបុព្វហេតុស្នេហាជាតិរំដោះមាតុភូមិប្រជាជនពីររបបប្រល័យពូជសាសន៍
២/បង្ហាញនូវកិច្ចដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ប្រកបដោយសុខសុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើន
៣/លើកកម្ពស់សមត្ថភាពនាយទាហានកងយោធពលខេមរភូមិន្ទ តាមរយៈការស្វែងយល់អំពីប្រវត្តិសាស្ត្រយោធា និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យរបស់ សម្តេចតេជោ នាយករដ្ឋមន្តី្រ
៤/បង្កើតជាឧត្តមានុភាព និងឧត្តមប្រយោជន៍ សម្រាប់នាយទាហានកងយោពលខេមរភូមិន្ទជំនាន់ថ្មី បានស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងស្វែងរក និងថែរក្សាសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
៥/ដើម្បីឱ្យនាយទាហានកងយោធពលខេមរភូមិន្ទមានការឯកភាពលើខ្លឹមសារអនុវត្តនយោបាយឈ្នះ ឈ្នះ
៦/ប្រមូលធាតុចូលពីវាគ្មិន ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ និងអ្នកចូលរួម ដើម្បីរួមចំណែកក្នុងការកសាង សច្ចភាពឯកសារប្រវត្តិសាស្ត្រ
៧/ដើម្បីផ្ដល់ឱកាសឱ្យក្រុមការងាររៀបចំសិក្សាប្រវត្តិសាស្ត្រយោធា បង្កើនសមត្ថភាព ចំណេះដឹង និងឆ្លើយតបនឹងសេចក្តីត្រូវការនានា ដើម្បីឈានទៅសម្រេចបានការរៀបចំសិក្ខាសាលាថ្នាក់ជាតិនាពេលខាងមុខ
៨/ដើម្បីអបអរសាទរខួបលើកទី៦៩ ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យកំណើតកងយធពលខេមរភូមិន្ទ ព្រម ទាំងខួបលើកទី២៤ នៃទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ២០២២។
ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ September 23, 2022





















