រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុក បានចុះសួរសុខទុក្ខ ស្រ្តីឈ្មោះ តាំ ក្រឹម ជាប្រជាពលរដ្ឋរស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ដែលសម្រាលកូនលើអ៊ូប៊រ និងបាននាំអំណោយជាសម្ភារ និងថវិកាមួយចំនួន

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានចុះសួរសុខទុក្ខ ស្រ្តីឈ្មោះ តាំ ក្រឹម អាយុ ៣៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ដែលសម្រាលកូនលើអ៊ូប៊រ សម្រាលបានកូនស្រីម្នាក់ដោយសុខ សុវត្ថិភាពទាំងម្តាយ និងទារក បច្ចុប្បន្នសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងបាននាំអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ព្រមទាំងថវិកាចំនួន ២០០,០០០រៀល ប្រគល់ជូនផងដែរ ។
ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង