រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកមណ្ឌលសីមា ចុះពិនិត្យកម្លាំងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបានដាក់គោលដៅចំណុចមុខផ្សារភូមិថ្មី នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកមណ្ឌលសីមា ដោយមានការចូលពីលោកប៉ែន ប៊ុនឈួយ អភិបាលរងស្រុក កម្លាំងអធិការនគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក មេឃុំ មេភូមិ និងកម្លាំងប្រជាការពារ ចុះពិនិត្យកម្លាំងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបានដាក់គោលដៅចំណុចមុខផ្សារភូមិថ្មី នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា សរុបចំនួន ២៣នាក់ ស្រី ០២នាក់ ។
ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២
វេលាម៉ោង៨:០០នាទីយប់

អត្ថបទទាក់ទង