រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៤ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៤ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧ សរុប១៥នាក់ ស្រី០៣នាក់ ក្រោមរបៀបវារះដូចខាងក្រោម៖

- បើកកិច្ចប្រជុំ និងមតិស្វាគមន៍

- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤ ប្រចាំខែ ឆ្នាំ២០២២

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៥ ប្រចាំខសីហា

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែកញ្ញា ឆ្នាំ២០២២

៤/.របាយការណ៍របស់

- គ.គ.ន.ក ឃុំ

- ភូមិទាំង៧

- ប៉ុស្តិ៍នគរបាលរដ្ឋបាល

- សហគមន៍តំបន់ការពារធម្មជាតិ

- សហគមន៍នេសាទ

៥/.ទិសដៅអនុវត្តបន្ត

- ការចែកប័ណ្ណព័ត៌មានដើម្បីផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១

- ស្រង់ទិន្ន័យប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះបោះឆ្នោត និងអ្នកដែលទើបគ្រប់អាយុ ត្រៀមចុះឈ្មោះក្នុងបញ្ជីរបោះឆ្នោតឆ្នាំ២០២២ខាងមុខ។

- បន្តជម្រុញការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ។

- ពង្រឹងការងារមូលដ្ឋាន បង្ក្រាបល្បែងស៊ីសង ពង្រឹងកម្លាំងប្រជាការពារភូមិដើម្បីសុវត្ថិភាពមូលដ្ឋាន។

៦/.បញ្ហាផ្សេងៗ

- ពិភាគ្សាលើការជ្រើសរើសប្រធានសហគមន៍៖

+ សហគមន៍ការពារធនធានធម្មជាតិអណ្តូងទឹក

+ សហគមន៍ឆាយ១២ជាន់

- បញ្ចូលផែនការសកម្មភាព និងថវិការសម្រាប់កម្មវិធីឃុំ-សង្កាត់ សម្រាប់ស្ត្រី និងកុមារ

- ផ្សព្វផ្សាយការធ្វើបច្ចុប្បន្នភាពការចាក់វ៉ាក់សាំងរបស់អាជ្ញាធរភូមិ​ ឃុំ

៧/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ

ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក

----------------------------

ថ្ងៃពុធ ៣ កើត ខែអស្សុជ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២

September 28, 2022

អត្ថបទទាក់ទង