រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធចំណុះសាលាខេត្ត និងអាជ្ញាធរស្រុកមណ្ឌលសីមា ចុះពិនិត្យផ្ទាល់នៅទីតាំង សំណង់ ផ្ទាំងប៉ាណូឆ្លងកាត់ផ្លូវមួយកន្លែងនៅខាងមុខវិទ្យាល័យចាំយាម ដែលបានសភាពចាស់ទ្រុឌទ្រោម

លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធចំណុះសាលាខេត្ត និងអាជ្ញាធរស្រុកមណ្ឌលសីមា ចុះពិនិត្យផ្ទាល់នៅទីតាំង សំណង់ ផ្ទាំងប៉ាណូឆ្លងកាត់ផ្លូវមួយកន្លែងនៅខាងមុខវិទ្យាល័យចាំយាម ដែលបានសភាពចាស់ទ្រុឌទ្រោម។ ដោយសារភ្លៀង ខ្យល់បោកបក់ បណ្តាលឱ្យផ្ទាំងប៉ាណូបាក់ គ្រិចចំកណ្តាល និងចំហៀង កលនឹងបាក់រលំ។ ដើម្បីចៀសវាងការបាក់រលំ ជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធរ ដល់អ្នកធ្វើដំណើរតាមដងផ្លូវនេះ។ លោកស្រីអភិបាលខេត្តស្តីទី បានណែនាំឱ្យអាជ្ញាធរស្រុកមណ្ឌលសីមា ចាត់ចែង ដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រោងឆ្អឹងដែក ដែលឆ្លងកាត់លើដងផ្លូវនោះចេញជាបន្ទាន់ក្នុងថ្ងៃនេះ។ ជាមួយគ្នានោះ បានណែនាំឱ្យទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងអាជ្ញាធរស្រុក ត្រូវចាត់អញ្ជើញម្ចាស់ក្រុមហ៊ុន ដើម្បីមកពិភាក្សាគ្នា ធ្វើការជួសជុល កែលំអតាមសភាពជាក់ស្តែង៕
ថ្ងៃព្រហស្បតិ៍ ៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ September 29, 2022

អត្ថបទទាក់ទង