រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៥ ឆ្នាំទី១ ប្រចាំខែកញ្ញា របស់ក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំភ្ញីមាស

……………………………………………
រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ច ប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៥ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស ក្រោមអធិបតីភាព លោក ឡុញ សុផល ជាប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានវារ:ដូចខាងក្រោម:

១/.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែសីហា
២/.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២
៣/.អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាលឃុំ
៤/.ផ្សព្វផ្សាយសេច្ចក្ដីជូនដំណឹងលេខ៤២/២២ស.ជ.ណ របស់រដ្ឋបាលខេត្តកោះកុង
៥/.ពិភាក្សាបញ្ហាផ្សេងៗ និងដំណោះស្រាយ សមាសភាពចូលរួមមានដូចជា ជំទប់ទី១ឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំងបី នាយករងសាលា នាយិការសាលាតានី អនុប្រធានប្រជាការពារភូមិ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុ តំណាងប្រជាពលរដ្ឋ និងអ្នកផ្សេងៗទៀត(ដូចមានក្នុងបញ្ជីវត្តមានភ្ជាប់ជូនជាមួយ ) សរុប១៨នាក់ ស្រី៧នាក់

ថ្ងៃព្រហស្បតិ៍៤កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹង,ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង