រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ ភិរម្យ អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ វង្ស វុទ្ធី ព្រះ​គ្រូចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា​សម្រាប់យកមកចែកជួនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ

លោក​ សុខ ភិរម្យ អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ វង្ស វុទ្ធី ព្រះ​គ្រូចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន២០០,០០០រៀល ក្នុងនោះមានអង្ករ០៤បាវ ស្មើ២០០គ.ក ទឹកស៊ីអ៉ីវ០៧យួរ មីម៉ាម៉ា១៨កេស ត្រីខ០៤យួរ ស្ករស១០គ.ក តែ៣០កញ្ចប់ ទឹកដោះគោ១១កំប៉ុង ទឹកត្រី០២យួរ ទឹកភេសជ្ជះ០៣យួរ ទឹកផ្លែឈើ០៤កេស អំបិល០៣kg ប៊ីចេង០២kg ទឹកសុទ្ធ ១០០យួរ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា​សម្រាប់យកមកចែកជួនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោក​អភិបាលស្រុក និងលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជ​គុណ វង្ស វុទ្ធី ព្រះគ្រូចៅអធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទាន​ជាគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង