រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ មានឈ្មោះ យី ស្រីមុំ អាយុ២៨ឆ្នាំ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា ចូល រួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ (សម្រាកកូនមកស្លាប់) មានឈ្មោះ យី ស្រីមុំ អាយុ២៨ឆ្នាំ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង។
អំណោយដែលអនុសាខាប្រគល់ជូនមាន អង្ករ២៥kg ទឹកត្រី០៥ដប ទឹកស៊ីអ៊ីវ០៤ តែ០៣កញ្ចប់ ត្រីខ ០១យួរ ប្រេងឆា០១ដប ស្ករសរ០២kg មី០១កេស ជេល០១ដប ទឹកផ្លែឈើ១០កំប៉ុង ទឹកសុទ្ធ០៥យួរ និងថវិកា ១០០,០០០រៀល ក្នុងនោះក៏មានថវិកាផ្ទាល់របស់លោក សុខ ភិរម្យ អភិបាលស្រុក ១០០,០០០រៀល លោកស្រី ស្រី ពិនសោភា ថវិកា៤០,០០០រៀល និងក្រុមការងារមន្រ្តីរាជការសាលាស្រុក ចំនួន១០០,០០០រៀល សរុប៣៤០,០០០រៀល ។
ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង