រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារក្រុមប្រឹក្សាឃុំទទួលគគីរ និងប្រឹក្សាឃុំប៉ាក់ខ្លង បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជួយឧបត្ថម្ភជារាងរាល់ខែជូនដល់គ្រួសារក្រីក្រ ចំនួន០៤គ្រួសារ

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារក្រុមប្រឹក្សាឃុំទទួលគគីរ និងប្រឹក្សាឃុំប៉ាក់ខ្លង បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជួយឧបត្ថម្ភជារាងរាល់ខែជូនដល់គ្រួសារក្រីក្រ ចំនួន០៤គ្រួសារ ក្នុងនោះឃុំទួលគគីរ ០២គ្រួសារ ឃុំប៉ាក់ខ្លង ០២គ្រួសារ ។
អំណោយដែលសាខាប្រគល់ជូនក្នុងមួយគ្រួសារទទួលបានមាន ÷អង្ករ២៥kg ទឹកសុទ្ធឱរាល់០១កេស មី០១កេស ត្រីខ ០១យួរ និងថវិកាចំនួន ៨០,០០០រៀល ។ ក្នុងនោះក៏មានថវិកាផ្ទាល់របស់លោក សុខ ភិរម្យ អភិបាលស្រុកជួយគ្រួសារចិញ្ចឹមចៅ ចំនួន ៦០,០០០រៀល និងគ្រួសារជនពិការ ចំនួន ៥០,០០០រៀល លោកមេឃុំទួលគគីរ ថវិកាចំនួន ៥០,០០០រៀល និងសប្បុរសជនចំនួន ៥០,០០០រៀល ។
ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង