រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះគ្រូកុម្ភបរវមុនី សន អូន ព្រះគ្រូលេខាគណគណធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះចៅអធិការស្ដីទីវត្តព្រះធម្មសាគររាម បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ មានអង្ករចំនួន៥០០គីឡូក្រាម មីចំនួន២០កេសតូច ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ១០យួរ តែ១០០កញ្ចប់ ទឹកផ្លែឈើ៥កេស ទឹកសុទ្ធ២០០យួរ និងថវិកាចំនួន៤០ម៉ឺនរៀល ជូនដល់រដ្ឋបាលស្រុកមណ្ឌលសីមា ក្រោយពីប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌរួច ក្នុងព្រះវស្សា ព.ស.២៥៦៦ គ.ស.២០២២ ដើម្បីបានយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងស្រុក

ព្រះគ្រូកុម្ភបរវមុនី សន អូន ព្រះគ្រូលេខាគណគណធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះចៅអធិការស្ដីទីវត្តព្រះធម្មសាគររាម បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ មានអង្ករចំនួន៥០០គីឡូក្រាម មីចំនួន២០កេសតូច ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ១០យួរ តែ១០០កញ្ចប់ ទឹកផ្លែឈើ៥កេស ទឹកសុទ្ធ២០០យួរ និងថវិកាចំនួន៤០ម៉ឺនរៀល ជូនដល់រដ្ឋបាលស្រុកមណ្ឌលសីមា ក្រោយពីប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌរួច ក្នុងព្រះវស្សា ព.ស.២៥៦៦ គ.ស.២០២២ ដើម្បីបានយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងស្រុក។

លោកអភិបាលស្រុក បានក្រាបថ្វាយបង្គំអរព្រះគុណយ៉ាងក្រៃលែងចំពោះទឹកព្រះទ័យ ព្រះអង្គព្រះលេខាគណៈដែលបានបរិច្ចាគនៅទេយ្យទានមានគ្រឿងឧបភោគបរិភោគនេះ សូមគោរពប្រគេនពរព្រះអង្គព្រះលេខាគណ សូមប្រកបដោយព្រះពុទ្ធពរ៤គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបានគង់ដឹងនៃព្រះសាសនា អស់កាលជានិច្ចនិរន្តរ៍ ។

ថ្ងៃសៅរ៍៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ September 28, 2022

អត្ថបទទាក់ទង