រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ បានចុះសហការពិនិត្យសាកសព សួស សារិទ្ធិ ភេទ ប្រុស ព្រះជន្ម ៥៤ព្រះវស្សា ជាព្រះសង្ឃគង់នៅវត្តកោះកែវមរកត៌ (ហៅវត្តកោះស្តេច) ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក នៅវេលាម៉ោង១២.៣០នាទីថ្ងៃត្រង់ បានចាត់លោក សាយ ង៉ែត នាយករដ្ឋបាលសាលាស្រុក បានដឹកនាំក្រុមការងារសហការ ជាមួយជំនាញមណ្ឌលសុខភាពគិរីសាគរ អាជ្ញាធរភូមិឃុំ កម្លាំងនគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះស្តេច ចុះពិនិត្យសាកសព សួស សារិទ្ធិ ភេទ ប្រុស ព្រះជន្ម ៥៤ព្រះវស្សា ជាព្រះសង្ឃគង់នៅវត្តកោះកែវមរកត (ហៅវត្តកោះស្តេច) ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ដែលបានសុគតកាលពីវេលាម៉ោង ៩.០០នាទីព្រឹក នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ តាមការពិនិត្យជាក់ស្តែងរបស់លោកប្រធានមណ្ឌលសុខភាព បានពិនិត្យឃើញថាសាកសពមានរបួសដាច់មេជើងស្តាំ១កន្លែងរាងមូល ជើងហើម និងមានក្លិនស្អុយ តាមការសន្និដ្ឋានសពបានសុគតដោយសារជម្ងឺរោគាពាធ (ជម្ងឺទឹកនោមផ្អែមច្រើនឆ្នាំ)។ បច្ចុប្បន្នក្រុមការងារ បានប្រគល់សពជូនលោក ស៊ុន សារុំ ដែលត្រូវជាបងបង្កើត ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។
…………………………………………………..
ថ្ងៃអាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២
October 2, 2022

អត្ថបទទាក់ទង