រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋ០១ខ្នងដែលដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់

រដ្ឋបាលឃុំកោះស្ដេច

លោក សាយ ហេង មេឃុំកោះស្ដេច បានដឹកនាំជំទប់ទី១ ចុះពិនិត្យផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋឈ្មោះ លី គឹមហេង នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលទទួលរងការខូចខាតដោយសារតែខ្យល់កន្រ្តាក់ខ្លាំង ធ្វើឲ្យប៉ើងដំបូលហ្វីប្រូអស់ចំនួន ២៥សន្លឹក ប៉ុន្តែពុំមាននរណាម្នាក់រងរបួសឡើយ។ លោកមេឃុំ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជានេសាទត្រូវប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានឡើងដោយសារតែអាកាសធាតុមិនល្អ និងមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ។

ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២

អត្ថបទទាក់ទង