រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យ និងដោះស្រាយតាមពាក្យបណ្ដឹង លើករណីសង់ផែចំណតទូកលយចេញទៅមុខ

​ រដ្ឋបាលឃុំកោះស្ដេច

​តាមការចាត់តាំងរបស់លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ លោក​ ស៊ន​ ស្រិញ​ ជំទប់ទី១ បានដឹកនាំក្រុមការងារចុះពិនិត្យ​ ដោះស្រាយតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ​ ប្ដឹង​លេីករណីធ្វេីផែចំណតទូកលយទៅមុខធ្វេីឱ្យប៉ះពាល់ក្នុងការចរាចរណ៍ទូករបស់ប្រជាពលរដ្ឋដែលរស់នៅជិតខាង​​ ដោយមានការចូលរួមពី​ លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ លោកមេភូមិ ប្រជាការពារភូមិ​ សមាសភាពចូលរួម​ ០៥​ នាក់​ ប្រុស​ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​។

ថ្ងៃអាទិត្យ​ ៧កេីត​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦ ​ ត្រូវនឹងថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០២២
October 02, 2022

អត្ថបទទាក់ទង