រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទីចាត់ការអន្តរវិស័យសាលាខេត្ត ចូលរួមជាមួយក្រុមការងារចម្រុះ និងក្រុមការងារបច្ចេកទេស នៃក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងតាមដានការងារសម្អាតអាងស្តុកទឹក ឬ/និង តំបន់ហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង

លោក ហោ ធូ នាយករងទីចាត់ការអន្តរវិស័យ និងលោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ បានចូលរួមជាមួយ ក្រុមក្រុមការងារ ចម្រុះ និងក្រុមការងារបច្ចេកទេស នៃក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងតាមដាន ការងារសម្អាតអាង ស្តុកទឹក ឬ/និង តំបន់ហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ របស់ក្រុមហ៊ុន Cambodia Upper Tatay Hydropower Co.,LTD. ស្ថិតក្នុងភូមិសាស្រ្ត ស្រុកថ្មបាំង ខេត្តកោះកុង ដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន។

ជាលទ្ធផល នៃការប្រជុំ និងការចុះពិនិត្យទីតាំងគម្រោងជាក់ស្តែង ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំ ក្រវាញកណ្តាល និងជួរភ្នំក្រវាញខាងត្បូង, ក្រុមការងារបានឯកភាព សម្រេចកសាងផែនការ សកម្មភាព និងថវិកាសម្រាប់ក្រុមការងារចុះអនុវត្តការងារ និងរៀបចំចងក្រង គោលការណ៍បច្ចេកទេសសារពើភណ្ឌដើម្បីវាយតម្លៃព្រៃឈើដែលស្ថិតក្នុងបាតអាង ដោយកំណត់យករយៈពេល ២ខែ ដើម្បីបញ្ចប់ការងារខាងនេះ៕
ថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ October 5, 2022

អត្ថបទទាក់ទង