រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ឪទី អភិបាលរងទទួលបន្ទុកការងារបរិស្ថាន ធនធានធម្មជាតិ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមធ្វើការព្រលែងកន្ធាយសមុទ្រ ដែលមានទំងន់១៣ គីឡូក្រាម ដែលប្រជាពលរដ្ឋនេសាទបានដោយចៃដន្យ ស្ថិតក្នុងភូមិកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក ទួន ឪទី អភិបាលរងទទួលបន្ទុកការងារបរិស្ថាន ធនធានធម្មជាតិ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមជាមួយសហគមន៍នេសាទសម្រស់កោះស្តេច និងលោកមេឃុំកោះស្តេច បានធ្វើការព្រលែងកន្ធាយសមុទ្រ ដែលមានទំងន់១៣ គីឡូក្រាម ដែលប្រជាពលរដ្ឋនេសាទបានដោយចៃដន្យ ស្ថិតក្នុងភូមិកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរង បានអំពាវនាវ សូមឲ្យប្រជានេសាទទាំងអស់ សូមចូលរួមថែរក្សាសត្វសមុទ្រ ដែលជាធនធានកម្រ និងជិតផុតពូជ នៅក្នុងសមុទ្រកម្ពុជាយើង ឲ្យបានគង់វង្ស និងកាន់តែមានកំណើនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៕
…………………………………………….
ថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២
October 5, 2022

អត្ថបទទាក់ទង