រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥០ម៉ីនរៀល ជូនលោកយាយ ហុង សេងចៀវ ហៅលោកយាយនី ដែលសម្រាកព្យាបាលជំងឺចាស់ជរាប្រចាំកាយដើរមិនរួចនៅផ្ទះជួលគេ ក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ មានអង្ករចំនួន ៥០គីឡូក្រាម ទឹកដោះគោចៅ ៤ឡូត ទឹកផ្លែឈើ ១កេស ទឹកសុទ្ធសឹង១យួរ និងថវិកាចំនួន ៥០ម៉ីនរៀល ជូនលោកយាយ ហុង សេងចៀវ ហៅលោកយាយនី ដែលសម្រាកព្យាបាលជំងឺចាស់ជរាប្រចាំកាយដើរមិនរួចនៅផ្ទះជួលគេ ក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ដើម្បីបានចូលរួមឧបត្ថម្ភសម្រួលក្នុងដោះស្រាយជីវភាពប្រចាំថ្ងៃ និងជាវថ្នាំដង្កូវព្យាបាលរោគបន្តទៅទៀត។

ក្នុងឱកាសនោះ ព្រះសមុទ្ទគង្គាមហាមុនី សូត្រធម៌ជូនពរ ដល់លោកយាយ សូមឱ្យបានជាសះស្បើយពីរោគារព្យាធិទាំងឡាយទាំងពួង និងបានគុណបុណ្យព្រះរតនត្រៃជួយបីបាច់ថៃរក្សា បានព្រះពុទ្ធពរ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជារៀងរហូត។

ក្នុងនាមលោកយាយផ្ទាល់ក៏សូមអរព្រះគុណចំពោះ ព្រះសមុទ្ទគង្គាមហាមុនី ដែលមានព្រះទ័យសន្តោស បាននិមន្តមកសួរសុខទុក្ខ និងជូននៅទេយ្យទានព្រមទាំងបច្ច័យ ដើម្បីសម្រួលក្នុងការជាវថ្នាំងសង្កូវព្យាបាល សូមព្រះអង្គបានព្រះសុខភាពល្អ និងគង់ក្នុងព្រះសាសនា ដើម្បីដឹកដល់បរិស័ទបានរួចចាកទុក្ខភ័យ ដក់នៅឋានសុខសួគ៌ាអស់កាលជារៀងរហូត។

ថ្ងៃពុធ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង