រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្មៀន និងមេភូមិទាំង៤ ចូលរួមពិធីសំណេះសំណាលជាមួយប្រជាការពារភូមិក្នុងឃុំតានូន ក្រោមអធិបតីភាពលោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ និងបានយកអំណោយរបស់ព្រះគ្រូចៅអធិការវត្តប្រជារដ្ឋកំសាន្ដឋានសួគ៌ ចែកជូនដល់ប្រជាការពារចំនួន ២២នាក់

លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្មៀន និងមេភូមិទាំង៤ ចូលរួមពិធីសំណេះសំណាលជាមួយប្រជាការពារភូមិក្នុងឃុំតានូន ក្រោមអធិបតីភាពលោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ និងបានយកអំណោយរបស់ព្រះគ្រូចៅអធិការវត្តប្រជារដ្ឋកំសាន្ដឋានសួគ៌ ចែកជូនដល់ប្រជាការពារចំនួន ២២នាក់ ក្នុងម្នាក់ទទួលបានអង្ករចំនួន២៥គីឡូក្រាម មី ២កេះ និងថវិកា ២០,០០០រៀល និងជូនមេភូមិទាំង៤ ក្នុង១ភូមិ មី២កេះ ទឹកផ្លែឈើ ១កេះ ។

   ក្នុងពិធីសំណេះសំណាល លោក សាង ស៊ី ណេត អភិបាលរងស្រុក បានថ្លែងអំណរគុណដល់ប្រជាការពារទាំងអស់ដែលកន្លងមកបានចូលរួម សហការជួយក្នុងការរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ទោះបីមិនមានប្រាក់ឧបត្ថម្ភក្ដី និងបានលើកទឹកចិត្តឱ្យប្រជាការពារទាំងអស់ បន្ដចូលរួមសហការក្នុងការរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

-------------------------

ថ្ងៃអាទិត្យ ១៤ កើត ខែអស្សុជ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃកោរ

October 9, 2022

អត្ថបទទាក់ទង