រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍ទីផ្សារនិងផលិតផលទេសចរណ៍

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តកោះកុង ក្រោមកិច្ចសហការគាំទ្រពីអង្គភាពសម្របសម្រួលគម្រោងក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំពិភាក្សា ក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍ទីផ្សារ និងផលិតផលទេសចរណ៍ខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត ដែលមានការចូលរួមពីលោក លោកស្រី តំណាងស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន សរុបប្រមាណ ៣៤ នាក់
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
-ផ្សព្វផ្សាយអំពីសកម្មភាពការងារអនុវត្តសម្រេចបានរបស់មន្ទីររយៈពេល ០៩ ខែ ឆ្នាំ២០២២ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២២
-ចែករំលែកបទពិសោធន៍ រវាងវិស័យរដ្ឋ ជាមួយវិស័យឯកជន
-លើកយកបញ្ហាប្រឈមនានា និងពិភាក្សាស្វែងរកដំណោះស្រាយ
-រៀបចំចងក្រងទំនាក់ទំនង ការផ្តល់ព័ត៌មាន រវាងសហគមន៍ និងសហគមន៍នានាក្នុងខេត្តជំរុញការផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍តាមតំបន់គោលដៅ
-ពង្រឹងគុណភាព និងផលិតផលទេសចរណ៍ តាមសហគមន៍

អត្ថបទទាក់ទង