លោក សុខ ភិរម្យ អភិបាលស្ដីទីស្រុកកោះកុង បានដឹកនាំកម្លាំងនគរបាលអធិការរដ្ឋានស្រុកកោះកុង ចុះធ្វើសកម្មភាពពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងសណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានស្រុកកោះកុង តាមដងផ្លូវជាតិលេខ ៤៨ ចាប់ពីចំណុចគោលដៅស្ពានតាតៃ ដល់ព្រំប្រទល់ស្រុកកោះកុង និងស្រុកបូទុមសាគរ ដោយមានការចូលរួមពីលោក សៀង ហ៊ អធិការនគរបាលស្រុកកោះកុង និងសហការី។
