នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ និងនាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល សហការជាមួយអាជ្ញាធរស្រុក មន្រ្តីភូមិបាលស្រុក អធិការនគរបាលស្រុក មេឃុំជ្រោយស្វាយ មេភូមិនេសាទ ចុះទៅពិនិត្យទីតាំងដីព្រៃកោងកាង ដែលបានបោះបង្គោលរបង នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង អ្នកចូលរួមសរុប ១៦ នាក់។ លទ្ធផលទំហំដីដែលបានបោះបង្គោលរបង ទាំងដីវាល ដីព្រៃកោងកាង និងព្រែក ប្រមាណ ០៤ ហិចតា។
