ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី គិត ឆៃធីន (KIT CHHAYTIN) ព្រមទាំងក្រុមគ្រួសារ ដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភ ថវិកាចំនួន ៥០ដុល្លារ តាមរយៈលោកវេជ្ជ. ព្រាប សុភណ្ណារិទ្ធ ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ចំណាយលើការសាងសង់បន្ទប់ថែទាំ ព្យាបាលអ្នកជំងឺអនាថា គ្មានទីពឹង ដំណាក់កាលធ្ងន់ធ្ងរចុងក្រោយ នៅក្នុងមន្ទីរពេទ្យ។
ថ្ងៃពុធ ២ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ October 26, 2022

