លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្លាកសញ្ញាអនុក្រឹត្យលេខ ១១៣ និងស្លាកសញ្ញាការអនុវត្តវិធីប្រាំយ៉ាង និងផ្សព្វផ្សាយពីការគ្រប់គ្រងសំរាមផ្លាស្ទិក។
លោកអភិបាលរង បានលើកឡើងថា ថ្ងៃនេះយើងបានរៀបចំស្លាកសញ្ញាអនុវត្តវិធី៥យ៉ាង ដើម្បីចូលរួមកាត់បន្ថយសំណល់ផ្លាស្ទិក គឺផ្តោតលើ ១-ការបដិសេដការប្រើប្រាស់(ដបផ្លាស្ទិក កែវផ្លាស្ទិក បំពង់បឺតផ្លាស្ទិក ចាន រឺប្រអប់ស្នោផ្លាស្ទិក ដែលប្រើតែម្តងរួចបោះចោល) ២-កាត់បន្ថយ(តំឡើងម៉ាស៊ីនចំរោះទឹក និងប្រើប្រាស់ថង់បរិស្ថាន) ៣-ការប្រើប្រាស់ឡើងវិញ ឬវត្ថុជំនួស(ដែក រឺឬស្សី)ដែលអាចប្រើប្រាស់ឡើងវិញបាន និង៤-កែច្នៃឡើងវិញ(ចោលសំរាមផ្លាស្ទិកក្នុងធុងសំរាម កែច្នៃឡើងវិញ) ៥-រំលឹកអ្នកដទៃ(ប្រាប់អ្នកដទៃឱ្យចូលរួមអនុវត្តសកម្មភាពទាំង៤ខាងលើ)។ ជាមួយគ្នានេះផងដែរ ការផាកពិន័យអន្តរការ ជាប្រាក់ចំពោះបុគ្គលដែលបោះចោល សំរាម សំណល់រឹងនៅលើទីសាធារណៈ និងតាមផ្លូវ ដោយយោងតាមមាត្រា៤២ និងមាត្រា៤៣ នៃអនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន៕
ថ្ងៃព្រហស្បតិ៍ ៣ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ October 27, 2022

















