តាមការណែនាំរបស់រដ្ឋបាលស្រុកស្រែអំបិល លោក ស៊ុន ឃៀម មេឃុំជីខលើ បានដឹកនាំសមាជិកក្រុប្រឹក្សាឃុំ មេភូមិ អនុភូមិ ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ កម្លាំងប៉ុស្ដិ៍ និងសិស្សានុសិស្ស ចូលរួមធ្វើសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ច័ត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២








