រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះព្រហ្មកេស ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជា ព្រះចៅអធិការវត្តសិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានកិត្តិយសក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង បានរៀបចំកម្មវិធីសួរសុខទុក្ខបងប្អូនផ្នែកអនាម័យប្រមូលសំរាមក្នុងឃុំស្រែអំបិលចំនួន ៦គ្រួសារ

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!🙏🇰🇭
អរគុណសម្តេចពុកម៉ែ អគ្គស្ថាបនិកសន្តិភាព!🙏🇰🇭
អរគុណគណបក្សប្រជាជនកម្ពុជា!🙏🇰🇭
អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់!🙏🇰🇭
អរគុណឯកឧត្ដម ហ៊ុន ម៉ានិត!🙏🇰🇭
អរគុណឯកឧត្តម មុិញ បានកុសល!🙏🇰🇭
អរគុណឯកឧត្តម ខិញ ហង្សហួន!🙏🇰🇭
អរគុណលោកជំទាវ មិថុនា ភូថង!🙏🇰🇭
……………….🇰🇭🙏💞💐💝🌹…………….
សកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង

ថ្ងៃពុធ ៣កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង ០៣:០០ នាទីរសៀល

  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះព្រហ្មកេស ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជា ព្រះចៅអធិការវត្តសិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានកិត្តិយសក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង តំណាងព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង,ព្រះចៅអធិការវត្តទព័ជាង និងជាព្រះប្រធានកិត្តិយសក្រុមការងារសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
  • ព្រះគ្រូចរណាភិរក្ខ័កោសល ឈឿង ប៊ុនឆេន
  • ព្រះគ្រូសរណញាណភទ្ទ័ មួន សុជា
  • លោក វណ្ណ ដារ៉ា អនុប្រធានអនុសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ស្រុកស្រែអំបិល តំណាងលោកវរសេនីយ៏ទោ គង់ សារ៉ាវុឌ្ឍ ប្រធានអនុសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ស្រុកស្រែអំបិល និងសមាជិក សមាជិកា បានរៀបចំកម្មវិធីសួរសុខទុក្ខបងប្អូនផ្នែកអនាម័យប្រមូលសំរាមក្នុងឃុំស្រែអំបិលចំនួន ៦គ្រួសារ និងបាននាំថវិកាចំនួន ១៥០,០០០រៀល និងទេយ្យទានមួយចំនួន ដែលជាអំណោយមូលនិធិឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្រ្តៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសប្បុរសជន ប្រគល់ជូនបងប្អូនផ្នែកអនាម័យទាំងនោះផងដែរ។

»ក្រុមការងារបញ្ញវន្តក្មេងវត្តសាខាខេត្តកោះកុង (ស្មោះត្រង់ បម្រើ ការពារ) ជារៀងរហូត និងតគ្រប់ជំនាន់🙏💞🙏💐🙏💝«
+សមាសភាពចូលរួម និងឧបត្ថម្ភ

  • ព្រះកុសលមង្គល ហេង ប៊ុនសាម ៥ មុឺនរៀល
  • ព្រះគ្រូចរណាភិរក្ខ័កោសល ឈឿង ប៊ុនឆេន ២ មុឺនរៀល
  • ព្រះគ្រូសរណញាណភទ្ទ័ មួន សុជា ៣ មុឺនរៀល
    -លោក វណ្ណ ដារ៉ា ៥ មុឺនរៀល
  • លោក សោម សឿន
  • លោក សូ សាវឿន
  • លោក គឹម ឡុង
  • អំណោយទទួលបានក្នុងមួយគ្រួសាររួមមាន
  • អង្ករ ១៥ គីឡូក្រាម
  • មី ១ កេស
  • ទឹកសុទ្ធវីតាល់ ១ កេស
  • ទឹកក្រូច ២ យួរ
  • មីកញ្ចប់ ២០ កញ្ចប់
  • មីសួរ ១ ប្រអប់
  • ទឹកត្រី ២ ដប
  • ទឹកសុីអុីវ ២ ដប
  • ទឹកម្ទេស ១ ដប
  • ទឹកដោះគោខាប់ ១ កំប៉ុង
  • តែ ២ កញ្ចប់
  • ត្រីខ ២ កំប៉ុង
  • ប៊ីចេង កន្លះគីឡូ
  • អំបិល កន្លះគីឡូ
  • ប្រេងឆា ១ ដបធំ
  • ស្ករស ១ គីឡូក្រាម
  • ថវិកាក្នុងមួយគ្រួសារ ៣០,០០០រៀល
  • ____
    ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង