រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំគណៈអភិបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ទួន ភារម្យ អភិបាលស្តីទី នៃគណៈអភិបាលក្រុង

ថ្ងៃ សុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២:៣០ នាទីរសៀល រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំគណៈអភិបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ទួន ភារម្យ អភិបាលស្តីទី នៃគណៈអភិបាលក្រុង ដើម្បីត្រួតពិនិត្យលើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងត្រួតពិនិត្យលើខ្លឹមសារ ក្នុងរបៀបវារៈនីមួយៗ មុននឹងដាក់ចូលក្នុងកិច្ចប្រជុំសាមញ្ញប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ។
កិច្ចប្រជុំបានអញ្ជើញចូលរួមមាន លោក លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាល និងលោកស្រីនាយករង ព្រមទាំងលោក លោកស្រីប្រធានការិយាល័យ និងប្រធានអង្គភាព នៃរដ្ឋបាលក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង