រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក រដ្ឋបាលឃុំអណ្ដូងទឹក មេភូមិ ចុះធ្វើអនាម័យបរិស្ថាន តាមដងផ្លូវ រង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នៅមុខសាលាស្រុកបូទុមសាគរ និងដាំផ្កាបន្ថែម តុបតែងកែលម្អបរិស្ថានក្នុងទីរួមស្រុក ដើម្បីអបអរសាទរក្នុងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (King’s Coronation Day) និងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងឈានមកដល់នាថ្ងៃខាងមុខ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក រដ្ឋបាលឃុំអណ្ដូងទឹក មេភូមិ ចុះធ្វើអនាម័យបរិស្ថានតាមដងផ្លូវ រង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នៅមុខសាលាស្រុកបូទុមសាគរ និងដាំផ្កាបន្ថែម តុបតែងកែលម្អបរិស្ថានក្នុងទីរួមស្រុកដើម្បីអបអរសាទរក្នុងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (King's Coronation Day) និងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែដែលនឹងឈានមកដល់នាថ្ងៃខាងមុខ។ ព្រោះទីតាំងស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្រុកមួយនៅចំណុចកណ្ដាល នៃក្រុងស្រុកទាំង៦ ហើយសម្បូរទៅដោយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ធ្វើដំណើរឆ្លងកាត់ នឹងឈប់សម្រាកថតរូបលេងកម្សាន្ត។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ៤ កើត ខែកត្តិក ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២

ខែតុលា 28, 2022

អត្ថបទទាក់ទង