រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាឃុំអាណត្តិទី៥ នៃរដ្ឋបាលឃុំស្រែអំបិល បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២

ក្រុមប្រឹក្សាឃុំអាណត្តិទី៥ នៃរដ្ឋបាលឃុំស្រែអំបិល បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ដែលរបៀបវារៈដូចតទៅ ៖(១). ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកមុន
(២). ពិនិត្យ ពិភាក្សារបាយការណ៍ប្រចាំខែ តុលា ឆ្នាំ២០២២ របស់ឃុំស្រែអំបិល (៣). បញ្ហាផ្សេងៗ និង មតិបូកសរុប និងបិទអង្គប្រជុំ។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមប្រឹក្សាឃុំទាំងអស់ មេភូមិ អនុភូមិ សមាជិក គ្រប់ភូមិ នាយប៉ុស្តី៍រដ្ឋបាលឃុំស្រែអំបិល ប្រធានមណ្ឌលសុខភាពស្រែអំបិល នាយកសាលាបឋមសិក្សាស្រែអំបិល តំណាងកងរាជអាវុធហត្ថស្រុក តំណាងប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាស្រុក ប្រហែល ៣១ នាក់ (ស្រី ៤ នាក់) បានចូលរួម។
ថ្ងៃសុក្រ ៤ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ October 28, 2022

អត្ថបទទាក់ទង