រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ អមដំណើរ លោក ហាក់ ឡេង អភិបាលរងខេត្ត តំណាង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញចូលរួមបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពទ្ធសីមា វត្តគិរីមាលីជលសាធម្មទស្សនា(ហៅវត្តភ្នំត្រងោល)ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ អមដំណើរ លោក ហាក់ ឡេង អភិបាលរងខេត្ត តំណាង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង  អញ្ជើញចូលរួមបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពទ្ធសីមា វត្តគិរីមាលីជលសាធម្មទស្សនា(ហៅវត្តភ្នំត្រងោល)ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ។ ពិធីបុណ្យកឋិនទាននេះមានការអញ្ជើញចូលរួមពី  លោកជំទាវ ពិន នង និងឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោកលោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីរាជការរដ្ឋបាលស្រុកបូទុមសាគរ សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រកបដោយទឹកចិត្តសោមនស្សរីករាយក្នុងបុណ្យកុសល។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៣០ខែតុលា ឆ្នាំ២០២២

ខែតុលា 30, 2022

អត្ថបទទាក់ទង