រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈឱសថការីកម្ពុជា អំពាវនាវដល់ម្ចាស់ឱសថស្ថាន និងអ្នកលក់ម៉ាស់ទាំងអស់កុំដំឡើងថ្លៃ ស្របពេលដែលមានវត្តមានជំងឺផ្លូវដង្ហើមប្រភេទថ្មី

គណៈឱសថការីកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ដែលជាម្ចាស់ឱសថស្ថាន ម្ចាស់ក្រុមហ៊ុនអាហរ័ណនីហរ័ណឱសថ អ្នកទទួលខុសត្រូវឱសថស្ថាន និងអ្នកទទួលខុសត្រូវក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថទាំងអស់ កុំឱ្យដំឡើងថ្លៃម៉ាស ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្ររបស់ឱសថការីកម្ពុជា។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លាជុំវិញការដំឡើងថ្លៃម៉ាសខ្ពស់កប់ពពក ដោយអ្នកលក់ម៉ាស់ បន្ទាប់ពីមានការភ្ញាក់ផ្អើលនឹង ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា១ករណី នៅក្នុងប្រទេសកម្ពុជា។

សម្រាប់គណៈឱសថការីកម្ពុជា, ស្ថិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែជួបនូវបញ្ហានៃការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលមានប្រភពពីទីក្រុងរ៉ូហានខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ជាហេតុធ្វើឱ្យប្រជាជនកម្ពុជា មានតម្រូវការចាំបាច់ក្នុងការពាក់ម៉ាសដើម្បីការពារការឆ្លងមេរោគប្រភេទថ្មីនេះ។ គណៈឱសថការីកម្ពុជាសង្កេតឃើញឱសថស្ថានមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃម៉ាសហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ក៏ដូចជាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជា។

សេចក្តីអំពាវនាវរបស់គណៈឱសថការីកម្ពុជា បានបញ្ជាក់ថា៖ «ឱសថការីទាំងអស់ត្រូវតែគោរពឱ្យបាននូវ ក្រមសីលធម៌ឱសថការី ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី(2019-nCoV)» ៕

ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់គណៈឱសថការីកម្ពុជា៖


អត្ថបទទាក់ទង