រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងដំណើរអញ្ជើញចុះបំពេញការងារ នៅតាមបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក

នៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើពិធីបដិសណ្ធារកច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងដំណើរអញ្ជើញចុះបំពេញការងារ នៅតាមបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក។
បន្ទាប់ពីឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើមតិស្វាគមន៍ និងរបាយការណ៍សង្ខេប និងតាមបណ្តាកងឯកភាពចំណុះធ្វើរបាយការណ៍តាមអង្គភាព ដែលខ្លួនទទួលខុសត្រូវរួចមក ឯកឧត្តមប្រធានគណអធិបតីធ្វើការសាកសួរបន្ថែមទៅតាមកងឯកភាព និងជំនាញមួយចំនួន ដើម្បីដឹងពីស្ថានភាពជាក់ស្តែងរបស់អង្គភាពនីមួយៗ។
ប្រសាសន៍បន្ថែមរបស់ឯកឧត្តម បានសង្កត់ធ្ងន់​ ទៅលើភារកិច្ចជាក់ស្តែងរបស់កងទ័ព ក្នុងពេលប្រទេសមានសុខសន្តិភាព ត្រូវខិតខំការងារស្វ័យហ្វឹកហ្វឺន នៅក្នុងអង្គភាពជាប្រចាំ និងចូលរួមហ្វឹកហ្វឺននៅតាមបណ្តាសាលាក្នុង និងក្រៅប្រទេស ដើម្បីបង្កើនចំណេះដឹងផ្នែកយុទ្ធវិធី ដើម្បីពង្រឹងប្រៀបការពារជាតិ និងត្រៀមរាល់សភាពការណ៍កើតឡើងជាយថាហេតុ។
ថ្ងៃចន្ទ ៧ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ October 31, 2022

អត្ថបទទាក់ទង