លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាល ចែកទូកនេសាទចំនួន ២២គ្រឿង និងប្រគល់ផ្ទះ ០១ខ្នង ជូនប្រជាពលរដ្ឋ ២៣គ្រួសារ ដែលជាអំណោយរបស់មូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍។
ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា មូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ តែងតែបានជួយឧបត្ថម្ភ និងគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនាពេលកន្លងមក ជាក់ស្តែងពេលនេះមូលនិធិ ក៏បានចែកទូកនេសាទចំនួន ២២គ្រឿង និងប្រគល់ផ្ទះ ០១ខ្នង ជូនប្រជាពលរដ្ឋ ២៣គ្រួសារ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកពីភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង និងភូមិទួលគគីរ ឃុំទួលគគីរ ភូមិវង់កាថាក់ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ សម្រាប់ប្រកបរបរនេសាទ ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ចំពោះផ្ទះ ១ខ្នងដែលបានឧបត្ថម្ភដល់គ្រួសារទីទល់ក្រ គឺផ្តល់ឱ្យបងប្អូនមានលំនៅដ្ឋានសមរម្យសម្រាប់រស់នៅ។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមឱ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ថែទាំទូកនេសាទឱ្យប្រើប្រាស់បានយូរអង្វែង ហើយបងប្អូនកុំភ្លេចត្រូវទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ពីពេលនេះតទៅ ទើបបងប្អូនមានសិទ្ធិបោះឆ្នោត មួយវិញទៀតបងប្អូនទាំងអស់ត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលនៅជិតបំផុត៕
ថ្ងៃអង្គារ ៨ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល November 1, 2022


























