រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមសន្និសីទ ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសន្និសីទ ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ដែលសន្និសីទនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អនុរដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និសីទនេះរៀបចំឡើងដោយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងប្រព្រឹត្តទៅនៅខេត្តកែប។ សន្និសីទនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ នៃខេត្តកែប ខេត្តកោះកុង ខេត្តកំពត និងខេត្តព្រះសីហនុ សហគមន៍នេសាទ សហគមន៍ព្រៃឈើ និងអង្គការសង្គមស៊ីវិល។
គោលបំណងនៃសន្និសីទស្តីពីអភិបាលកិច្ចដីធ្លីនិងធនធានធម្មជាតិ គឺដើម្បីចូលរួមធ្វើឱ្យច្បាប់ និងគោលនាយោបាយពាក់ព័ន្ធនឹងដីធ្លី និងធនធានធម្មជាតិកាន់តែល្អប្រសើរឡើង និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្តសំដៅលើកកម្ពស់អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិដោយផ្តោតសំខាន់លើការដោះស្រាយផលប៉ះពាល់សង្គម និងកិច្ចការពារធនធានធម្មជាតិនិងបរិស្ថាន ព្រមទាំងការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព។
ថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ November 2, 2022

អត្ថបទទាក់ទង