រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្សព្វផ្សាយបញ្ជ្រាបយែនឌ័រ និងបង្កើតគណៈកម្មការប្រឹក្សាសាលារៀន

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្សព្វផ្សាយបញ្ជ្រាបយែនឌ័រ និងរៀបចំបង្កើតគណៈកម្មការប្រឹក្សាសាលារៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្ត រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ផែនការនិងគ្រប់គ្រងជំនួយ ការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្ដុះបណ្ដាល ការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង លោក លោកស្រីមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុងខេមរភូមិន្ទ ការិយាល័យអប់រំ យុវជន​ និងកីឡា នៃរដ្ឋបាលស្រុកមណ្ឌលសីមា នាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូមកបឋមសិក្សា នៃក្រុង ស្រុកទាំងពីរសរុបប្រមាណ៦៦នាក់ ស្រី២៤នាក់។កម្មវិធីនេះប្រារព្ធឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន​ និងកីឡាខេត្តកោះកុង។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង