រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម បានបើកកិច្ចប្រជុំស្តីពីការ ត្រួតពិនិត្យ ការអនុវត្តការងារក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅសាលាឃុំតាតៃក្រោម

ឃុំតាតៃក្រោម៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក លោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំ និជាមេឃុំតាតៃក្រោម បានដឹកនាំកិច្ចប្រជុំស្តីពីការ ត្រួតពិនិត្យ ការអនុវត្តការងារក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២  ដោយគិតចាប់ពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២  នៅសាលាសាឃុំតាតក្រោម សមាសភាពចូលរួមមាន សមាជិកក្រុមប្រឹក្សាឃុំ ក្រុមការងារចុះឈ្មោះបោះឆ្នោត ជំនួយការឃុំ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ មេភូមិ និងភ្នាក់ងារសង្កេតការណ៍ចុះឈ្មោះបោះឆ្នោត សរុប១៣នាក់ ស្រី០៤នាក់។ជាលទ្ធផល ការចុះឈ្មោះបោះឆ្នោតសរុបបានចំនួន ១០នាក់​ ស្រ្តី០២នាក់ នៃប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតចំនួន ២២នាក់,ការលុបឈ្មោះពីបញ្ជីបោះឆ្នោត ដោយការផ្ទេរចេញបានចំនួន០៦នាក់ ស្រី០៣នាក់,ការចេញលិខិតបញ្ជាក់ទីលំនៅបានចំនួន ០១នាក់,ការចេញលិខិតបញ្ជាក់ឯ.អបានចំនួន ០២នាក់ ស្រ្តី០១នាក់។

អត្ថបទទាក់ទង