ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គ្រី ប៊ុនថា (ប្រធានពន្ធនាគារខេត្តកោះកុង) និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចូលរួមចំណែកចំណាយលើការសាងសង់បន្ទប់ថែទាំ ព្យាបាលអ្នកជំងឺអនាថា គ្មានទីពឹង ដំណាក់កាលធ្ងន់ធ្ងរចុងក្រោយ នៅក្នុងមន្ទីរពេទ្យ។
ថ្ងៃព្រហស្បតិ៍ ១០ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ November 3, 2022
