រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ និងលោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីផ្នែករដ្ឋបាល-គណនេយ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានទទួលស្វាគមន៍ និងផ្តល់បទសម្ភាសន៍ដល់ក្រុមគណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមសម្រាប់ការសិក្សាអំពីប្រសិទ្ធភាពបច្ចេកទេសផ្នែកថែទាំសុខភាព ក្នុងគោលដៅអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គុម២០១៦-២០២៥

នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ និងលោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីផ្នែករដ្ឋបាល-គណនេយ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានទទួលស្វាគមន៍ និងផ្តល់បទសម្ភាសន៍ដល់ក្រុមគណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមសម្រាប់ការសិក្សាអំពីប្រសិទ្ធភាពបច្ចេកទេសផ្នែកថែទាំសុខភាព ក្នុងគោលដៅអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គុម២០១៦-២០២៥ តាមរយៈការសិក្សាស្រាវជ្រាវលើប្រធានបទស្តីពីប្រសិទ្ធភាពបច្ចេកទេសផ្នែកថែទាំសុខភាព ដោយធ្វើការសិក្សាវិភាគលើទិដ្ឋភាពថវិកា និងលទ្ធភាពនៃការផ្តល់សេវាសុខាភិបាលសាធារណៈនិងដើម្បីកំណត់ទំហំធនធានសម្រាប់ការពង្រីកការគាំពារសុខភាពសង្គមប្រកបដោយប្រសិទ្ធភាព ។

អត្ថបទទាក់ទង