លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ប្រតិភូ ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម កៅ កោសល អគ្គនាយក ជំរុញពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញប្រើប្រាស់ទូទៅ នៅក្រុងខេមរភូមិន្ទ។
ដែលមានសមាសភាពចូលរួម តំណាងក្រសួង ពាណិជ្ជកម្ម តំណាងអាជ្ញាធរក្រុងខេមរភូមិន្ទ តំណាងមន្ទីរពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធបានចូលរួម។ បន្ទាប់ពីសមាជិក សមាជិកា នៃអង្គប្រជុំបានពិនិត្យ និងចូលរួមផ្តល់យោបល់ពាក់ព័ន្ធ ករណីខាងលើរួចមក អង្គប្រជុំបានឯកភាពដូចខាងក្រោម ៖
១-គ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ផលិតផលខ្មែរ នៅថ្ងៃទី២៩ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
២-សូមរៀបចំព្រឹត្តិការណ៍ពិព័រណ៍នៅទីតាំងសួនច្បារមុខសាលាខេត្ត
៣-ស្នើសូមចងបដានៅក្នុងទីរួមខេត្ត ដើម្បីផ្សព្វផ្សាយ ជូនដំណឹងដល់ប្រជាពលរដ្ឋបានដឹង។
៤-ស្នើសូមប្រើបា្រស់ឡូហ្គោរដ្ឋបាលខេត្ត ជាមួយនឹងឡូហ្គោរបស់ក្រសួងពាណិជ្ជកម្ម។
៥-ស្នើអញ្ជើញ លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត ឬតំណាង ចូលរួមពិធីសម្ពោធ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ November 4, 2022





















