លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីសូមការឯកភាព ពីរដ្ឋបាលស្រុកស្រែអំបិល ក្នុងការចុះហត្ថលេខាលើផែនការប្រើប្រាស់ដីស្រែអំបិល ស្រុកស្រែអំបិល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការអភិរក្ស និងសាងសង់ ព្រមទាំងគាំទ្រដល់ការចុះបញ្ជីដីធ្លី។ ដែលមានសមាភាពចូលរួមប្រជុំខាងលើនេះមានដូចជា លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល លោកប្រធានម្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្រ្តីទីចាត់ការអន្តរវិស័យ ក្រុមការងារចំពោះកិច្ច នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មេឃុំស្រែអំបិល លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេភូមិទាំងអស់ នៃឃុំស្រែអំបិល។
លោក អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានពន្យល់ណែនាំ ដល់តំណាងប្រជាពលរដ្ឋដូចខាងក្រោម ៖
១/រក្សា និងប្រើប្រាស់ផែនទី ដែលបានផលិតរួចហើយរបស់ក្រុមការងារចំពោះកិច្ច នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។
២/រដ្ឋបាលស្រុក ត្រូវប្រជុំជាមួយមេភូមិ មេឃុំ ក្រុមប្រឹក្សាស្រុក ដើម្បីបង្ហាញពីផែនទីថ្មី ដល់អ្នកពាក់ព័ន្ធមុននឹងដាក់ ជូនលោកអភិបាលស្រុកចុះហត្ថលេខា។
ជាចុងក្រោយលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានផ្តាំផ្ញើដល់អង្គប្រជុំចូលរួមសហការគ្នាលើកិច្ចការងារនេះ ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព៕
ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ November 4, 2022




















