ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ព.ស.២៥៦៦ គ.ស.២០២២ រដ្ឋបាលស្រុក សហការ ជាមួយគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រែអំបិល នឹងចូលរួមរៀបចំពិធីបុណ្យសំពះព្រះខែ និងអកអំបុក នៅវត្តសិលារតនារាម ហៅវត្តអង្គរភ្នំខ្លុង ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមពិធីបុណ្យសំពះព្រះខែ និងអកអំបុក ខាងលើនេះ ឱ្យបានច្រើនកុះករ។
ថ្ងៃអាទិត្យ ១៣ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ November 6, 2022