ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី អាយ ស៊ុនសុគន្ធារី ម្ចាស់ការ៉ាស់សាំង ឌី សុវណ្ណភូមិ និងក្រុមគ្រួសារ ដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចូលរួមចំណែកចំណាយលើការសាងសង់បន្ទប់ថែទាំ ព្យាបាលអ្នកជំងឺអនាថា គ្មានទីពឹង ដំណាក់កាលធ្ងន់ធ្ងរចុងក្រោយ នៅក្នុងមន្ទីរពេទ្យ។
ថ្ងៃព្រហស្បតិ៍ ២ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ November 10, 2022
