លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំងរបាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត និងរដ្ឋបាលក្រុង ស្រុក។
លោកនាយកស្តីទី សូមឱ្យលោក លោកស្រី ប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ទាំងអស់ សូមយកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព រដ្ឋបាលក្រុង ស្រុក របស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ផងដែរថា លោក លោកស្រី ដែលបានតួនាទី ភារកិច្ច ក្នុងការរៀបចំរបាយការណ៍ត្រូវពិនិត្យ នៅលើផែនការដែលបានលើកឡើងក្នុងផែនការក្នុងខែ និងត្រីមាសមុន ដើម្បីមានមូលដ្ឋាន ក្នុងការវាស់វែងអំពីសមិទ្ធផល ដែលបានអនុវត្តបាន រឺមានការខ្វះខាត សម្រាប់អង្គភាពទាំងអស់។ មួយវិញទៀតអ្វីដែលបានលើកឡើង ក្នុងកិច្ចប្រជុំនេះ សូមលោក លោកស្រីទាំងអស់ធ្វើការរាយការណ៍ ជូនប្រធានអង្គភាព ក្នុងការកែសម្រួល នូវទិន្នន័យមួយចំនួន ដើម្បីមានការឯកភាពជាមុន ក្នុងន័យនេះ ជាការជម្រុញឱ្យរបាយការណ៍កាន់តែល្អប្រសើរ និងលទ្ធផលបន្ថែមទៀត ដើម្បីឱ្យការរៀបចំរបាយការណ៍រដ្ឋបាលខេត្តកាន់តែមានភាពសុក្រឹត និងកាន់តែល្អប្រសើរ មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា៕
ថ្ងៃព្រហស្បតិ៍ ២ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ November 10, 2022

















