រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងពីលោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំអនុភូមិកោះស្ដេច ចុះធ្វេីការសម្របសម្រួលការចុះសិក្សាស្រាវជ្រាវ របស់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន ០៦នាក់ ស្រី ០៤នាក់ លេីប្រធានបទស្ដីពី ឥរិយាបថអ្នកទេសចរនៃទេសចរណ៍បៃតង និងនិរន្តភាព នៅលេីកោះស្ដេច ស្ថិតនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្រុមនិស្សិត នឹងធ្វេីការសម្ភាសទៅលេី អាជីវករ និងអ្នកទេសចរដែលមកកម្សាន្តនៅលេីកោះស្ដេច ចំនួន ១៩៦នាក់ ដេីម្បីសិក្សាស្វែងយល់អំពីការយល់ដឹងពីបរិស្ថាន ការព្រួយបារម្ភអំពីបរិស្ថាន អាកប្បកិរិយាចំពោះទេសចរណ៍បៃតង គោលបំណងក្នុងការចូលរួមទេសចរណ៍បៃតង និងឥរិយាបថទេសចរណ៍ដែលទទួលខុសត្រូវចំពោះបរិស្ថាន។
ថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ November 12, 2022



