ថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង ១១:១៤នាទីព្រឹក លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង និងលោក ទឹម រិទ្ធ មេភូមិស្ទឹងវែង ព្រមទាំងសមាជិកភូមិ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចែកជូនគ្រួសារក្រីក្រ មានជម្ងឺ និងពិការ ចំនួន០២គ្រួសារដែលរស់ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។ ក្នុង ០១គ្រួសារទទួលបានអំណោយ÷
-អង្ករ ២៥គ.ក
-មី ០១កេស
-ត្រី ខ ០១យួរ
-ទឹកសុទ្ធ(Oral) ០១កេស និង
-ថវិកា ៨០.០០០រៀល។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



