រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រី និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះពិនិត្យសិក្សាសំណាកផូស៊ីលដាយណូស័រ ស្ថិតក្នុងភូមិកោះប៉ោ

ថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រី និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ចូលរួមជាមួយអ្នកជំនាញអន្តរជាតិ និងក្រុមបុរាណវិទ្យានៃក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមសហការពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង ចុះពិនិត្យសិក្សាសំណាកផូស៊ីលដាយណូស័រ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង