រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារនៃការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង ចូលរួមស្តាប់សន្និសីទសារព័ត៏មានស្តីពី “ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ”ដែលផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)

ព្រឹកថ្ងៃចន្ទ ១៣រោច ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ង៉ែត ឡឺង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារនៃការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង ចូលរួមស្តាប់សន្និសីទសារព័ត៏មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ឆ្នាំ២០២២ »ដែលរៀបចំនៅទីស្ដីការក្រសួង អប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការផ្សព្វផ្សាយផ្ទាល់ តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួង (MoEYS Cambodia) ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានធ្វើការរៀបរាប់ពីយន្តការទូទៅនៃដំណើរការប្រឡងដែលនឹងឈានមកដល់នៅខែក្រោយនេះ និងបានធ្វើបទសម្ភាសជាមួយក្រុមអ្នកកាសែតពាក់ពន្ឋ័ទៅលើ បទបញ្ជាផ្ទៃក្នុងនៃការប្រឡង សន្តិសុខសណ្នាប់ធ្នាប់ សុវត្ថិភាពបេក្ខជន និងយន្តការនៃការចូលរួមរក្សាសុវត្ថិភាព អនាម័យ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ។ (អត្ថបទ៖ ឡុច ភារុន)

អត្ថបទទាក់ទង